គណៈប្រតិភូសភាកម្ពុជា បន្តចូលរួមកិច្ចប្រជុំនានា និងចូលរួមពិធីប្រគល់រង្វាន់ Cremer-Passy ជូនសមាជិកសភា
នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូសភាកម្ពុជា បានបន្តចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍សហភាពអន្តរសភាទទួលបន្ទុកការអភិវឌ្ឍប្រកបដោយចីរភាព គណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការអង្គការសហប្រជាជាតិ និងគណៈកម្មាធិការទទួលបន្ទុកសន្តិភាព និងសន្តិសុខអន្តរជាតិ។ គណៈប្រតិភូបានអញ្ជើញចូលរួមពិធីប្រគល់រង្វាន់ Cremer-Passy ជូនសមាជិកសភាដែលបានរួមចំណែកយ៉ាងធំធេងក្នុងការងារ IPU លើការអនុវត្តសេចក្តីសម្រេចរបស់ IPU ។ ទន្ទឹមនេះ គណៈប្រតិភូក៏បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយប្រទេសជាមិត្តមួយចំនួន។
ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន